ក្នុងវីដេអូថ្មីចុងក្រោយ ហេង វិសាល បាននិយាយពីរឿងរ៉ាវរបស់ខ្លួនមុនពេលក្លាយខ្លួនជា Vlogger ល្បីពេលបច្ចុប្បន្ន។ វាបានចាប់ផ្ដើមកាលពី ៥ ឆ្នាំមុន ពេលដែលរូបគេត្រូវធ្វើការសម្រេចចិត្តដ៏ពិបាកមួយ ត្រូវជ្រើសរើសរវាងការងារនៅជប៉ុនដែលទទួលបានប្រាក់ខែ ២ ៥០០ ដុល្លារ និងការផលិតវីដេអូដែលជាចំណង់ចំណូលចិត្តរបស់ខ្លួន។
វាជាការសម្រេចចិត្តដ៏ពិបាក ដោយសារអ្នកនៅជំុវិញជម្រុញឲ្យជ្រើសរើសការងារនៅជប៉ុន ឯសាមីខ្លួនពេញចិត្តនឹងការផលិតវីដេអូច្រើនជាង។ ចុងក្រោយ ហេង វិសាល បានសម្រេចដើរតាមបេះដូងរបស់ខ្លួន ដោយជ្រើសយកការផលិតវីដេអូ និងចាប់ផ្ដើមរៀបចំផែនការសម្រាប់ពេល ៥ ឆ្នាំខាងមុខ ដើម្បីសម្រេចនូវសមិទ្ធផល បញ្ជាក់ឲ្យអ្នកជុំវិញបានឃើញ។
















