Apple គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច ដ៏ធំមួយ ប្រចាំប្រទេសមហាអំណាច អាមេរិក ក្នុងចំណោម ក្រុមហ៊ុនធំៗ មួយចំនួនទៀត ដែលត្រូវបាន បង្កើតឡើងដោយ មនុស្សបីនាក់ មានដូចជា លោក Steve Jobs, Steve Wozniak និង Ronald Wayne ដោយមាន អ្នកដែលដឹកនាំធំជាងគេនោះ គឺលោក Steve Jobs (1976-2011) រួចបន្តមក គឺលោក Tim Cook (បច្ចុប្បន្ននេះ) lko88
ចំពោះសមិទ្ធផល ដែលក្រុមហ៊ុន មួយនេះ បានបង្កើតតាំងពីដំបូង រហូតមកដល់ពេលនេះ មានដូចជា iPhone, iPad, iPod Touch, Macbook, Apple TV, Apple Watch និងមានជាច្រើនទៀត ដែលសុទ្ធតែ ត្រូវបានទទួល ការគាំទ្រជាខ្លាំង ពីសំណាក់ អ្នកប្រើប្រាស់ ជុំវិញពិភពលោក រួមមានប្រទេសកម្ពុជាយើង ផងដែរ។ lko88
ក្រុមហ៊ុន Apple ត្រូវបានបង្កើតឡើង នៅថ្ងៃទី 1 ខែមេសា ឆ្នាំ 1976 ដែលកាលនោះ មិនទាន់បាន ដាក់បញ្ចូលជាក្រុមហ៊ុននោះទេ ហើយអ្វីដែល Apple ផ្តោតសំខាន់នៅពេលនោះ គឺបង្កើត និងលក់កុំព្យូទ័រ ផ្ទាល់ខ្លួន ដែលកុំព្យូទ័រ ត្រូវបានបង្កើតឡើងដំបូងគេនោះ ត្រូវបានអោយឈ្មោះថា Apple I។ ខ្លាឃ្លោក នៅឆ្នាំ 1977 ថ្ងៃទី 3 ខែមករា Apple ទើបត្រូវបាន បង្កើតឡើង ជាក្រុមហ៊ុនកុំព្យូទ័រ មួយតែម្តង ដែលមានឈ្មោះផ្លូវការថា Apple Computer, Inc.។ បន្ទាប់មក ក៏បានប្តូរទៅជា Apple, Inc. វិញ នៅថ្ងៃទី 9 ខែមករា ឆ្នាំ 2007 ដើម្បីប្តូរគោលការណ៍ថ្មី របស់ក្រុមហ៊ុនវិញ។ នៅឆ្នាំ 1977 ថ្ងៃទី 16 ខែមេសា ក្រុមហ៊ុន Apple បានបញ្ចេញកុំព្យូទ័រ ជំនាន់ថ្មី មួយទៀត ដែលមានឈ្មោះថា Apple II ក៏ប៉ុន្តែអ្នកដែលបានបង្កើតវានោះ គឺជាលោក Steve Wozniak តែម្នាក់ឯងទេ មិនមានការចូលរួមពី អ្នកទាំងពីរនោះឡើយ។ បាញ់ត្រី
នៅខែឧសភា ឆ្នាំ 1980 បន្ទាប់ពីបាន បញ្ចេញកុំព្យូទ័រ ជំនាន់ទី 2 Apple បានបញ្ចេញកុំព្យូទ័រ ជំនាន់ថ្មីមួយទៀត ហៅថា Apple III ដើម្បីប្រកួតប្រជែង ជាមួយនឹង ក្រុមហ៊ុន IBM និង Microsoft។ ក៏ប៉ុន្តែ កុំព្យូទ័រនាពេលនោះ គឺគេនៅប្រើ Command នៅឡើយទេ ហេតុដូចនេះហើយ នៅឆ្នាំ 1982 លោក Steve Jobs ដែលជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Apple នោះ បាននឹកឃើញគំនិតមួយឡើង ដោយចង់បង្កើតកុំព្យូទ័រ មួយដែលប្រើប្រាស់ ជាមួយនឹង Graphical User Interface (GUI) ដែលនឹងអនុញ្ញាតិ អោយអ្នកប្រើប្រាស់ ប្តូរពីការប្រើប្រាស់តាមរយៈ ការវាយ Command មកជា ការចុចដោយប្រើប្រាស់ Mouse ទៅលើ icon វិញ (ដូចសព្វថ្ងៃនេះ)។ បារការ៉ាត់
នៅឆ្នាំ 1984 Apple បានសម្រេចភាពជោគជ័យ ដំបូងធំមួយ ដោយបាន បញ្ចេញលក់កុំព្យូទ័រ ដែលប្រើប្រាស់ GUI មានឈ្មោះថា Macintosh។ ពេលនោះ Macintosh មានភាពល្បី និងលក់ដាច់គ្រាន់បើ តែមិនសូវខ្លាំងណាស់ណាទេ ព្រោះតែវា មានតម្លៃថ្លៃខ្លាំងពេក និង Softwares សម្រាប់ប្រើប្រាស់ មានការកំណត់។ ចាក់បៀរ
តមកឆ្នាំ 1985 ដោយសារតែ ឥទ្ធិពលរបស់ John Sculley ដែលជា ដៃគូរដ៏ស្និទ្ធិបំផុតរបស់ Steve Jobs នោះ ទើបធ្វើអោយ លោកត្រូវបានគេតែងតាំងជា នាយកប្រតិបត្តិថ្មីបន្ទាប់ពី លោក Jobs ដូចនេះ រាល់ការសម្រចចិត្ត គឺត្រូវតែធ្វើ ទៅតាមគោលដៅ របស់លោក John Sculley។ ក៏ប៉ុន្តែ នៅកាលនោះ លោក Jobs មិនបានគាំទ្រ នឹងគោលការណ៍របស់លោក John Sculley នោះទេ ព្រោះថា គោលការណ៍ដែលលោក John Sculley បានគ្រោងនោះ គឺចង់ទម្លាក់តម្លៃកុំព្យូទ័រអោយថោកជាងមុន ដើម្បីទាក់ទាញ អតិថិជនអោយកាន់តែច្រើន ជាហេតុធ្វើអោយលោក Jobs មិនពេញចិត្តឡើយ។ នេះហើយជា មូលហេតុមួយ ធ្វើអោយលោក John Sculley ដកដំណែងលោក Steve Jobs ចេញពីក្រុមហ៊ុន Apple តែម្តង។ មិនយូរ លោក Jobs បានលាឈប់ពីក្រុមហ៊ុន Apple រួចក៏បានបង្កើតក្រុមហ៊ុន ថ្មីមួយទៀតឈ្មោះថា NeXT Inc. នៅឆ្នាំ ដែលលោកបាន លាឈប់ពី Apple នោះ។(ត) ទូរស្លុត





