ស្គាល់គ្នាតាមហ្វេសប៊ុក រយៈពេល២២ថ្ងៃសោះ រឿងមួយ១គួរភ្ញាក់ផ្អើល
មនុស្សគ្រប់រូបដែលកេីតមកនេះ ប្រាកដជាមានគូស្រកររៀងៗខ្លួននៅពេលខាងមុខ ហើយចំពោះស្នេហាកើតចេញពីការស្រលាញ់គ្នា មានភាពស្មោះត្រង់ ស្រលាញ់ដោយចិត្តនឹងចិត្ត និងចេះយោគយល់អធ្យាស្រ័យដល់គ្នានោះ ច្បាស់ណាស់ ពួកគេនឹងអាចរស់នៅជាមួយគ្នាបានយូរ
អង្វែង និងមានសុភមង្គលជាក់ជាមិនខាន។ ដោយឡែក នារីដ៏ស្រស់ស្អាតម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ MoNii Kaa បានទម្លាយនូវរឿងរ៉ាវស្នេហារបស់ខ្លួនចាប់តាំងពីស្គាល់គ្នា រហូតក្លាយជាគូដណ្តឹង ដោយមានខ្លឹមសារទាំងថា៖ «Friends Fb គ្នាយូរដែរហើយ តែ
មិនដែលចាប់អារម្មណ៍ទេនិយាយមែន ធ្លាប់ ខមមិនលេងសើចជាមួយគ្នាក៏មាន ហើយ ឆាតមកសុទ្ធតែហៅគេលេង (ព្រោះកាលហ្នឹងខ្ញុំមានសង្សារ) ខូចណាស់ហៅគេលេងរហូតដល់យូរៗទៅកញ្ញាMonika ក៏ Single Chat មកឯងហៅញ៉ែគ្នា
លេង លេងចុះលេងឡើងស្រលាញ់មែនទែន ពេលស្រលាញ់ដំបូងមិនខ្វះទេមាត់ចាបមាត់ព្រាបរិះគន់គ្មានប្រណីទេ ស្រលាញ់បានតែដំបូង សួរថាអ្នកទាំងអស់គ្នាកើតអីច្រណែនមែន សុទ្ធចាំមើលកាលបែកគ្នា បាន7ថ្ងៃត្រូវម៉ាក់ដឹងរឿងផងស្អប់ពួកតែស្ករផងក៏និយាយលេងថា(បងម៉ាក់
ថាបើស្រលាញ់អូនអោយម៉ាក់បងមកសួរដល់ផ្ទះមក) និយាយពីថាទាន់ចិត្តប្រាប់ពេលព្រឹក មកដល់ពេលថ្ងៃញ័រអស់គ្មានសល់ អាចថាវាលឿនបន្តិច តែម្នាក់ៗសុទ្ធតែគិតច្បាស់លាស់ហើយ ថានឹងដើរទៅមុខជាមួយគ្នាព្រោះវាមិនមែនជាការលេងសើចទេ ពួកខ្ញុំមិនបាច់យូរឆ្នាំតស៊ូរដូច
គេក៏បានដែរ តែពេលសំខាន់យើងច្បាស់ក្នុងចិត្តថាយើងត្រូវការម្នាក់នឹងស្រលាញ់ម្នាក់នឹងគឺគ្រប់គ្រាន់ហើយ តែការពិតគាត់លួចស្រលាញ់ខ្ញុំយូរហើយ តែខ្ញុំសាវ៉ាពេក អរគុណដែលមកក្នុងជីវិតអូន។


