ទ្រាំមិនបាន ឈិន ម៉ានិច្ច ព្រលះ​ក្រុមតន្រ្ដីរាំលើឆាកស្ទើរ​ស្រាត​ចេញកេរ្ដិ៍កក្រើកឆាក

ថ្មីៗនេះឃើញមានការចែកចាយព្រោងព្រាត់នៅលើឆាកមួយមានការរាំ​លើ​ឆាកស្ទើរអាក្រាត​ស្រាតបង្អួតកេរ្ដិ៍ម្ដាយចែកជាថ្នូរអន្ទាក់​ថ្ពក់ម៉ូយ​ឲ្យហៅជួលទៀតនោះធ្វើឲ្យមហាជនជាច្រើនបន្តការរិះគន់់ផងដែរ។ដោយឡែកស្រាប់តែ​តារាស្រីម្ចាស់ពាន Cambodian Idol រដូវកាលទី២ ឈិន ម៉ានិច្ច ក៏បានបង្ហោះសារបែបនេះថា 

«មុននឹងនាងខ្ញុំផុសរូបនេះ នាងខ្ញុំសុំអនុញ្ញាតពីម្ចាស់រូបផង នាងខ្ញុំ​មើលហើយក៏មានអារម្មណ៍ថាពិបាកភ្នែកគឺដោយសារតែនាងខ្ញុំយល់ថារូបភាពនេះវាប៉ះពាល់ដល់អ្នកសិល្បៈដែលគេល្អៗ ណាមួយនាងខ្ញុំក៏មានក្រុមតន្ត្រីសម័យដែរ តែនាងខ្ញុំមិ​នបាន​អោយកូនចៅ​ធ្វើបែបនេះដើម្បីអោយគេជួលច្រើនទេ ហឺម ! »។

Leave a comment