Apple គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច ដ៏​ធំមួយ ប្រចាំ​ប្រទេស​មហា​អំណាច អាមេរិក ក្នុង​ចំណោម ក្រុម​ហ៊ុន​ធំៗ មួយ​ចំនួន​ទៀត ដែល​ត្រូវ​បាន បង្កើត​ឡើង​ដោយ មនុស្ស​បីនាក់ មាន​ដូចជា លោក Steve Jobs, Steve Wozniak និង Ronald Wayne ដោយមាន អ្នកដែលដឹកនាំធំជាងគេនោះ គឺលោក Steve Jobs (1976-2011) រួចបន្តមក គឺលោក Tim Cook (បច្ចុប្បន្ននេះ) lko88

ចំពោះសមិទ្ធផល ដែលក្រុមហ៊ុន មួយនេះ បានបង្កើតតាំងពីដំបូង រហូតមកដល់ពេលនេះ មានដូចជា iPhone, iPad, iPod Touch, Macbook, Apple TV, Apple Watch និងមានជាច្រើនទៀត ដែលសុទ្ធតែ ត្រូវបាន​ទទួល ការគាំទ្រជាខ្លាំង ពីសំណាក់ អ្នកប្រើប្រាស់ ជុំវិញពិភពលោក រួមមានប្រទេសកម្ពុជាយើង ផង​ដែរ។ lko88

ក្រុមហ៊ុន Apple ត្រូវបានបង្កើតឡើង នៅថ្ងៃទី 1 ខែមេសា ឆ្នាំ 1976 ដែលកាលនោះ មិនទាន់បាន ដាក់​បញ្ចូល​ជាក្រុមហ៊ុននោះទេ ហើយអ្វីដែល Apple ផ្តោតសំខាន់នៅពេលនោះ គឺបង្កើត និងលក់កុំព្យូទ័រ ផ្ទាល់ខ្លួន ដែលកុំព្យូទ័រ ត្រូវបានបង្កើតឡើងដំបូងគេនោះ ត្រូវបានអោយឈ្មោះថា Apple I។ ខ្លាឃ្លោក នៅឆ្នាំ 1977 ថ្ងៃទី 3 ខែមករា Apple ទើបត្រូវបាន បង្កើតឡើង ជាក្រុមហ៊ុនកុំព្យូទ័រ មួយតែម្តង ដែលមាន​ឈ្មោះ​ផ្លូវ​ការថា Apple Computer, Inc.។ បន្ទាប់មក ក៏បានប្តូរទៅជា Apple, Inc. វិញ នៅថ្ងៃទី 9 ខែមករា ឆ្នាំ 2007 ដើម្បីប្តូរគោលការណ៍ថ្មី របស់ក្រុមហ៊ុនវិញ។ នៅឆ្នាំ 1977 ថ្ងៃទី 16 ខែមេសា ក្រុមហ៊ុន Apple បាន​បញ្ចេញកុំព្យូទ័រ ជំនាន់ថ្មី មួយទៀត ដែលមានឈ្មោះថា Apple II ក៏ប៉ុន្តែអ្នកដែលបានបង្កើតវានោះ គឺ​ជាលោក Steve Wozniak តែម្នាក់ឯងទេ មិនមានការចូលរួមពី អ្នកទាំងពីរនោះឡើយ។ បាញ់ត្រី


នៅខែឧសភា ឆ្នាំ 1980 បន្ទាប់ពីបាន បញ្ចេញកុំព្យូទ័រ ជំនាន់ទី 2 Apple បានបញ្ចេញកុំព្យូទ័រ ជំនាន់​ថ្មី​មួយទៀត ហៅថា Apple III ដើម្បីប្រកួតប្រជែង ជាមួយនឹង ក្រុមហ៊ុន IBM និង Microsoft។ ក៏ប៉ុន្តែ កុំព្យូទ័រនាពេលនោះ គឺគេនៅប្រើ Command នៅឡើយទេ ហេតុដូចនេះហើយ នៅឆ្នាំ 1982 លោក Steve Jobs ដែលជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Apple នោះ បាននឹកឃើញគំនិតមួយឡើង ដោយ​ចង់​បង្កើតកុំព្យូទ័រ មួយដែលប្រើប្រាស់ ជាមួយនឹង Graphical User Interface (GUI) ដែលនឹងអនុញ្ញាតិ អោយ​អ្នក​ប្រើប្រាស់ ប្តូរពីការប្រើប្រាស់តាមរយៈ ការវាយ Command មកជា ការចុចដោយប្រើប្រាស់ Mouse ទៅលើ icon វិញ (ដូចសព្វថ្ងៃនេះ)។ បារការ៉ាត់


នៅឆ្នាំ 1984 Apple បានសម្រេចភាពជោគជ័យ ដំបូងធំមួយ ដោយបាន បញ្ចេញលក់កុំព្យូទ័រ ដែលប្រើ​ប្រាស់ GUI មានឈ្មោះថា Macintosh។ ពេលនោះ Macintosh មានភាពល្បី និងលក់ដាច់គ្រាន់បើ តែ​មិនសូវខ្លាំងណាស់ណាទេ ព្រោះតែវា មានតម្លៃថ្លៃខ្លាំងពេក និង Softwares សម្រាប់ប្រើប្រាស់ មានការ​កំណត់។ ចាក់បៀរ

តមកឆ្នាំ 1985 ដោយសារតែ ឥទ្ធិពលរបស់ John Sculley ដែលជា ដៃគូរដ៏ស្និទ្ធិបំផុតរបស់ Steve Jobs នោះ ទើបធ្វើអោយ លោកត្រូវបានគេតែងតាំងជា នាយកប្រតិបត្តិថ្មីបន្ទាប់ពី លោក Jobs ដូចនេះ រាល់​ការ​សម្រចចិត្ត គឺត្រូវតែធ្វើ ទៅតាមគោលដៅ របស់​លោក John Sculley។ ក៏ប៉ុន្តែ នៅកាលនោះ លោក Jobs មិនបានគាំទ្រ នឹងគោលការណ៍​របស់លោក John Sculley នោះទេ ព្រោះថា គោល​ការណ៍​ដែលលោក John Sculley បានគ្រោងនោះ គឺចង់ទម្លាក់តម្លៃកុំព្យូទ័រ​អោយថោកជាងមុន ដើម្បីទាក់​ទាញ អតិថិជនអោយកាន់តែច្រើន ជាហេតុធ្វើអោយលោក Jobs មិនពេញចិត្តឡើយ។ នេះហើយជា មូលហេតុ​មួយ ធ្វើអោយលោក John Sculley ដកដំណែងលោក Steve Jobs ចេញពីក្រុមហ៊ុន Apple តែម្តង។ មិន​យូរ លោក Jobs បានលាឈប់ពីក្រុមហ៊ុន Apple រួចក៏បានបង្កើតក្រុមហ៊ុន ថ្មីមួយទៀតឈ្មោះថា NeXT Inc. នៅឆ្នាំ ដែលលោកបាន លាឈប់ពី Apple នោះ។(ត) ទូរស្លុត

Leave a comment