ភាព​ឧត្តុង្គឧត្តម​របស់​មនុស្ស​បានមកពី​ការ​ស្គាល់​តម្លៃ​ខ្លួនឯង និង​តម្លៃ​របស់​អ្នក​ដែល​រស់នៅ​ជុំវិញខ្លួន ហើយ​តម្លៃ​នោះ​មាននៅ​ក្នុង​ជម្រៅ​ចិត្តគំនិត​របស់​បុគ្គល​ម្នាក់ៗ​។ តម្លៃ​ធំ​បំផុត​របស់​មនុស្ស គឺ «​ជីវិត​រស់នៅ​» ប៉ុន្ដែ ត្រូវ​រស់នៅ​ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ កិត្តិយស និង​ភាពសុខដុមរមនា ក្នុង​ឧត្តមភាព​នៃ​មនុស្ស​។ តើ​អ្វី​ជា​តម្លៃពិត​ប្រាកដ​នៅក្នុង​ខ្លួន​ទស្សនវិទូ​ល្បីៗ​នៅលើ​ពិភពលោក​? lko88
​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ថា «​ក​ម្មំ វិជ្ជា ច ធ​ម្មោ ច សី​លំ ជីវិត​មុ​ត្ត​មំ ឯ​តេន ម​ច្ចា សិ​ជ្ឈ​ន្តិ ន គោ​តេន ធ​នេន វា​» មាន​សេចក្តី​ថា​មនុស្ស​ទាំងឡាយ​មាន​បរិសុទ្ធ​បាន​ដោយ​ការងារ​ដែល​ខ្លួន​បានធ្វើ​ត្រូវ ដោយ​វិជ្ជា​ដែល​ខ្លួន​ចេះដឹង​ពិតប្រាកដ ដោយ​គុណធម៌​ដែល​ខ្លួន​បាន​ប្រតិបត្តិ​ល្អ ដោយ​សីលធម៌​ដែល​ខ្លួន​បាន​អប់រំ​ប្រពៃ ជីវិត​ខ្ពង់ខ្ពស់ និង​មិនមែន​ដោយ​ទ្រព្យសម្បត្តិ​នោះទេ​។​ 918kiss
ចំណែក ខុង​ជឺ គឺជា​ទស្សនវិទូ​មួយរូប​នៃ​ប្រទេស​ចិន ដែល​សម្បូរ​ទៅដោយ​គុណធម៌​ប្រចាំ​ខ្លួន បាន​អប់រំ​មនុស្ស​ឱ្យ​ប្រកាន់​សីលធម៌ និង​គុណធម៌ ខ្ពស់ជាង​អាយុជីវិត​ទៅទៀត​។ គេ​អាច​និយាយបានថា អាយុជីវិត​ក្តី ទ្រព្យសម្បត្តិ​ក្តី និង​ឋានៈ បុណ្យ​សក្តិ វា​ពុំមែន​ជា​តម្លៃពិត​របស់​មនុស្ស​ឡើយ​។​ 918kh
ចំពោះ សូ​ក្រា​ត ជា​ទស្សនវិទូ​ជនជាតិ​ក្រិ​ក និយាយថា​ត្រូវ​ស្គាល់​ខ្លួន​ដោយ​ខ្លួនឯង គឺ​ស្គាល់​ខ្លួនឯង​ពិតប្រាកដ ហើយ​បើ​យើង​ស្គាល់​ខ្លួនឯង​ច្បាស់​មិន​ងាយ​ប្រព្រឹត្តិ​ខុស​នោះទេ ព្រោះ​
ស្គាល់​ខ្លួនឯង​ធ្វើ​ឲ្យ​មនុស្ស​ចេះ​ទទួលខុសត្រូវ និង​ចេះ​អៀនខ្មាស​ចំពោះ​អំពើអាក្រក់ នោះ​មនុស្ស​នឹងមាន​ភាពស្មោះត្រង់​ចំពោះ​ខ្លួនឯង​។ ហើយ​បញ្ញា គឺជា​មូលដ្ឋាន​នៃ​គុណធម៌​របស់​មនុស្ស​។ បុគ្គល​បែបនេះ​ទើប​ជា​បុគ្គល​ដែលមាន​តម្លៃ​។ jokerkh
លោក Albert Einstein ជា​ទស្សនវិទូ​ផ្នែក​ទ្រឹស្តី​វិទ្យាសាស្ត្រ​ជាតិ​អាល្លឺម៉ង់​បាន​ពោលថា «​វត្ថុ​ដែលមាន​តម្លៃ​ខ្ពស់បំផុត​ក្នុង​ជីវិត គឺ​បញ្ញាញាណ​។ តម្លៃ​ដ៏​ពិតប្រាកដ​របស់​មនុស្ស​គឺ ការឈាន​ទៅដល់​ភាវៈ​ដែល​ចាក​ផុតពី​អត្តា និង​កិលេស​ផ្សេងៗ​។បាញ់ត្រី ទ្រព្យសម្បត្តិ បុណ្យ​សក្តិ អំណាច មិនមែនជា​គោលការណ៍​ចម្បង​នៃ​ការរស់នៅ​របស់​មនុស្ស​ឡើយ​។​ Joker123
រីឯ មហា​ត្មៈ​គ​ន្ធី ជា​មហា​វីវ​បុរស​ឆ្នើម នៃ​ប្រជាជន​ឥណ្ឌា​បាន​លើ​ឡើង​ថា តម្លៃពិត​របស់​មនុស្ស​ជាតិ គឺ​ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ព្រហ្ម​វិហារធម៌ អហិង្សា​ធម៌ សច្ចធម៌ ការ​អធ្យាស្រ័យ និង​ការសន្តោស​ប្រោសប្រណី សុចរិតធម៌ និង​សាមគ្គីធម៌​ថែមទៀត​។ pussykh
ជារួម​តាម​គំនិត​ទស្សនៈ​របស់​បុគ្គល​ខាងលើ មនុស្ស​ម្នាក់ៗ​មានតម្លៃ គឺ​ផ្តើមចេញពី​សមត្ថភាព​នៃ​គំនិត​បញ្ញា សីលធម៌ គុណធម៌ សុចរិតធម៌ យុត្តិធម៌ និង​ការរៀបចំ​ជីវិត​ក្នុង​មាគ៌ា​ត្រឹមត្រូវ មិនមែន​ផ្ដើម​ពី​ការ​មានបាន​ផ្នែក​សម្ភារៈ ទ្រព្យសម្បត្តិ បុណ្យ​ស័​ក្កិ​ឡើយ​៕ khmer game

Leave a comment