រឿង ព្រាយបំពេរកូន

កាលពីរ20ឆ្នាំមុននៅក្នុងភូមិមួយ ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង កាលនោះពុំទាន់មានមនុស្សរស់នៅច្រើនប៉ុន្មានទេ គឺមានផ្ទះមួយៗនៅដាច់ស្រយ៉ាលពីរគ្នា ហើយនៅក្នុងគ្រួរសារនីមួយៗពុំទាន់មានភ្លើងអគ្គីសនីប្រើប្រាស់គ្រប់គ្រាន់នោះទេ គឺភាគច្រើនគ្រួសារនីមួយៗប្រើចង្កៀងប្រេងកាត ដែលមានភ្លើងតិចៗ ហើយគ្រួសារខ្លះក៏ប្រើអំពូល ដែលបំភ្លឺដោយកូនអាគុយតូចៗ។ LKO888
នៅក្នុងភូមិនោះមានគ្រួសារមួយដែលមានផ្ទះរស់នៅដាច់ស្រយ៉ាលពីរគេ នៅក្នុងគ្រួសារនោះគាត់ទើបតែរៀបការថ្មីៗទេ ពួកគាត់មិនទាន់មានកូនទេ ប្ដីប្រពន្ធរបស់គាត់ស្រលាញ់គ្នាណាស់មិនដែលរស់នៅបែកគ្នាទេ ប៉ុន្តែដោយសារជីវភាពគ្រួសារគាត់ក៏សម្រេចចិត្តទៅធ្វើការ ហើយក៏រស់នៅបែកគ្នាមួយរយៈ យូរៗបានជួបគ្នាម្ដង នៅពេលមកលេងផ្ទះម្ដងៗ គាត់តែងតែមើលថែរប្រពន្ធរបស់គាត់បានល្អណាស់ បាញ់ត្រីមិនយូរប៉ុន្មានគាត់ក៏ទាំពីរក៏បង្កើតក្ដីស្រលាញ់មួយទៀតគឺប្រពន្ធរបស់គាត់ចាប់ផ្ដើមមានផ្ទៃពោះ ពេលនោះគាត់ទាំងពីរស្រលាញ់គ្នាកាន់តែខ្លាំងឡើងប៉ុន្តែមួយរយះក្រោយមកដោយសារតែការងាររវល់ ពេកធ្វើអោយប្ដីរបស់គាត់មិនសូវបានមកផ្ទះដូចមុនទេ ហើយប្រពន្ធរបស់គាត់ពោះក៏កាន់តែធំឡើងៗ ហើយមិនយូរប៉ុន្មានប្ដីរបស់គាត់ក៏បែកចិត្តមានគំនិតលួចលាក់មានស្រីខាងក្រៅមិនអោយប្រពន្ធគាត់ដឹង ប៉ុន្តែមិនយូរប៉ុន្មានប្រពន្ធរបស់គាត់ក៏ចាប់ផ្ដើមសង្ស័យព្រោះប្ដីរបស់គាត់កាន់តែប្លែកឡើងៗ នៅថ្ងៃមួយប្រពន្ធរបស់គាត់ក៏ដឹងការពិតគ្រប់យ៉ាង ហើយក៏មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ពេលនោះប្ដីរបស់គាត់ខឹងខ្លាំងហើយក៏ចាកចេញពីរផ្ទះធ្វើអោយប្រពន្ធរបស់គាត់ពិបាកចិត្តកាន់តែខ្លាំងឡើងៗដោយមានបញ្ហាផ្លូវចិត្តផងគាត់តែងតែគិតអ្វីផ្ដេសផ្ដាស់គាត់តែងតែចង់សម្លាប់ខ្លួនពីរមួយថ្ងៃទៅមួយថ្ងៃ នៅយប់មួយមេឃរលឹមស្រិចៗ លាយឡំជាមួយនឹងសម្លេងផ្គរផង គាត់ចាប់ផ្ដើមយំខ្លាំងណាស់ ហើយក៏គិតខ្លីមិនចង់រស់នៅ ពេលនោះគាត់ក៏បានទៅយកខ្សែរពួរមួយដែលនៅខាងក្រោយផ្ទះ។ រ៉ូឡែត

Leave a comment